ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

ចម្រៀង បទ " អរគុណមាសស្នេហ៍ ៉បទ ចាបុីដាច់ខ្សែរ

image

១. សម្លឹងមើលមេឃសង្វេគដួងចិត្ត  នឹកស្នេហ៍ដែលធ្លាប់នែបនិត្យ  ខ្សែរជីវិតឃ្លាតអូនមួយគ្រា កាយឆ្ងាយពិត ចិត្តនៅជិតគ្នា ថែចិត្តថ្មមប្រាណស្ងួនភ្ងា មិនយូររៀមរ៉ាវិលជួបនួនល្អង។

២. បងនៅឯនាយសុខកាយទេពៅ ព្រលឹមព្រលប់យប់ជ្រៅ រូបឆោមឆ្លៅជាប់នេត្រាបងការងារធ្វើមិនអោយមានឆ្គង អនុវត្តឥតបីរំលង ទាំងវិន័យផងបងជាគំរូ។

R. អរគុណមាសស្នេហ៍ថែចិត្តបរិសុទ្ធ ស្នេហ៍យើងពិតមិនស្រយុត ដូចអម្រឹតបានអូនជាគូស្នេហ៍យើងសាងរួមគ្នាមកយូរ យេីងព្រួតពួតដៃតស៊ូ ប្រឹងមិនបន្ធូរពិតបានជួបជុំ។

៣. នាមទ័ពមួកខៀវក្លៀវក្លាស្មើដៃ រូបកាយបងឃ្លាតពីស្រី នាំជាញជ័យជូនជាតិមាតុភូមិ ចប់ភារកិច្ចវិលវិញជួបមុំ រួមស្នេហ៍រួមស្និទ្ធិសុខុម យើងរស់ជួបជុំលុះអវសានអើយ៕

 

និពន្ធ ៖ ផា ច័ន្ទរ៉ា

ច្រៀង ៖ ផា ច័ន្ទរ៉ា

;