១~អារម្មណ៍វិលវល់នឹកខ្វល់ជានិច្ច ដេកដេីរគ្មានភ្លេចនឹកតែចរណៃ នឹកអូនគ្មានស្រាកនឹកយប់នឹកថ្ងៃ ជាតិនេះរូបស្រីជាដង្ហេីមបង។
២~ឃ្លាតអូនមួយគ្រាវេទនាចិត្តណាស់ ធ្វេីអ្វីមិនលះនឹកតែនួនល្អង ស្រលាញ់មាសស្ងួនស្មេីជីវិតបង ជឿកែវស្នេហ៍ស្នង នឹកបងខ្លះដែរ។
R~សូម ជឿចិត្តបងចុះ ជឿចុះ ជឿចុះ ថាបងស្មោះស្ម័គ្រឥតបែកបែរ ពិតជាគូបានចារពីបុព្វេ យេីងនឹងរួមចិត្តរួមស្នេហ៍ មិនងាករេ លុះជីវិតសូន្យ។
៣~បងសូមសច្ចាថាស្មោះលុះក្ស័យ ទោះភ្នំរលាយស្នេហ៍មិនស្រពោន ថ្នមថ្នាក់ស្រោចថែរួមផ្នូរនិងអូន សូមពៅនឹមនួន ស្ងួនប្រណីស្នេហ៍៕
ថ្ងៃទី១៨ មករា ២០១៨
និពន្ធនិងច្រៀងដោយ ៖ ផា ច័ន្ទរ៉ា