១~ លេីកស្ទួយជួយជាតិខ្មីឃ្មាតកម្លាំងកាយចិត្ត បណ្តុះគំនិតរិះគិតឆន្ទៈឧត្តម កសាងធនធានទាហានមុតមាំ ប្រឹងប្រែងស៊ូទ្រាំខិតខំមិនឈប់មិនឈរ។
២~ដប់ឆ្នាំប្លាយហេីយត្រួសត្រាយបង្កេីតស្នាដៃ សម្រេចជោគជ័យថ្លាថ្លៃតបសំណូមពរ ទាហានមួកខៀវក្រោមម្លប់បវរ អនុវត្តយ៉ាងល្អជ្រោងទ្រវិន័យច្បាប់ក្បួន។
R~កូនសូមអរគុណដល់លោកឪពុក ជាតិយេីងខ្ពស់មុខកិត្តយសសមសួន គុណពុកធំធេងប្តេជ្ញាថែថួន មិនឲ្យសាបសូន្យកូនៗចាំជាប់ក្នុងចិត្ត។
៣~វៀចពុកធ្វេីកង់ផ្នែកត្រង់ពុកច្នៃធ្វេីកាំ ពុកផ្តែពុកផ្តាំពុកតាមកែកូនកៀកកិត មិនខ្លាចនឿយហត់ពន្យល់យ៉ាងល្អិត នេះហេីយទឹកចិត្តល្អពិតសម្តេចតេជោ។
~~~~
R~កូនសូមអរគុណដល់លោកឪពុក ជាតិយេីងខ្ពស់មុខកិត្តយសសមសួន គុណពុកធំធេងប្តេជ្ញាថែថួន មិនឲ្យសាបសូន្យកូនៗចាំជាប់ក្នុងចិត្ត។
៤~កូនសូមប្តូរផ្តាច់សម្រេចពង្រឹងបំណង មិនឲ្យសៅហ្មងតបស្នងឲ្យបានស្ថិរស្ថិត ចង្កឹះមួយបាច់រឹងបុឹងពេកពិត តទៅប្រឹងរឹតចំណងសាមគ្គីកេរ្តិ៍ពុក៕
និពន្ធ និង ច្រៀងដោយ ៖ ផា ច័ន្ទរ៉ា