១~លេីកកិត្តិយសជាតិ បងឃ្លាតឃ្លាពីពាលពៅ ទុកចោលអូននៅកំព្រាឯកា ចេញបេសកកម្ម ទាំងចិត្តហានក្លា សូមកែវជីវ៉ាកុំឡេីយព្រួយភ័យ។
២~ទ័ពខ្មែរមួកខៀវ ក្លាក្លៀវមឺុងម៉ាតពុះពារ ស្តាប់មេបញ្ជាគោរពវិន័យ បងឆ្ងាយតែប្រាណ ចិត្តនៅនិងថ្លៃ មិនយូរវិលវៃជួបកល្យាណ។
R~កិត្តិគុណប្រទេស ត្រូវការរូបបង សូមកែវស្នេហ៍ស្នងឲ្យពរប្រុសប្រាណ ជ្រោងកិត្តិស័ព្ទជាតិ ត្រដែតឲ្យបាន ជឿចុះស្រស់ភុំផាន បងវិលវិញដោយជាញជ័យ។
៣~ទ័ពយេីងហានក្លា កៀកស្មាទ័ពអន្តរជាតិ ជាតិសាសន៍ឯទៀតសរសេីរស្នាដៃ ឆន្ទៈមោះមុតសាមគ្គីពួតដៃ គេសាទរក្រៃទ័ពខ្មែរល្អ។
R~ចូរគូជីវិត សំអិតចិត្តប្រាណ ចាំបងវិលថ្កានជួបជុំសប្បាយ កម្ពុជាយេីងល្បីល្បាញសុះសាយ តាំងចិត្តកុំបែកណាយ តម្លៃស្នេហ៍ស្មោះភក្តី។
៤~នៅគេស្រលាញ់ ចាកចេញគេនឹកអាណិត ពាក្យពីព្រេងព្រឹទ្ធពិតជាមានន័យ ប្រឹក្សាគំនិតយុទ្ធមិត្តរួមផ្ទៃ បុព្វហេតុស្នាដៃជូនប្រទេសជាតិ៕
និពន្ធនិងច្រៀងដោយ៖ ផា ច័ន្ទរ៉ា
និពន្ធនៅ Uganda,UN Transit Camp 14/05/2017