បេសកកម្ម៖ ផ្តល់ការការពារជនស៊ីវិល និងគាំទ្រដំណើរការអន្តរកាលក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។
សេចក្តីសម្រេច៖ លេខ២១៤៩ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប។
បេសកកម្មនេះមានការចូលរួមពីកងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិល សរុបចំនួន ១៤.៦១៣នាក់ (គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨) ។
បេសកកម្ម MINUSCA ប្រតិបត្តិក្រោមជំពូកទី ៧ នៃរដ្ឋធម្មនុញ្ញរបស់ អ.ស.ប
នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មនេះ។
កម្លាំងវិស្វកម្មសំណង់ សរុបចំនួន៥កង មានចំនួន១០៦៨នាក់ (ស្រី៤៣នាក់)