កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជួបសំណេះសំណាល ជាមួយកងទ័ពមួកខៀវកម្ពុជា ចំនួន២កងត្រៀមចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋលីបង់ និងសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។
កងទ័ពមួកខៀវ នឹងទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ចំនួន ១៨៤នាក់ ជាកម្លាំងវិស្វកម្មពហុជំនាញ និងទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ចំនួន២១៩ ជាកម្លាំងវិស្វកម្ម ដើម្បីប្តូរវេនកម្លាំងចាស់ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។