ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

ចម្រៀង បទ “ឃ្លាតបងមួយគ្រា"លំនាំបទ “វាលស្រែវាលស្រូវ”

image

១. មាសស្នេហ៍ស្នងអើយទៅហើយឃ្លាតអូន ពៅនឹកៗប្រុសនឹមនួន ឃ្លាតពីស្រីស្ងួនព្រោះជាតិខេមរា ប្រាណឃ្លាតពីបង  បេះដូងគ្រងដោយរៀមរ៉ា សូមប្រុសស្នេហាជឿចិត្ត រូបស្រស់ស្រីពិតស្មោះតែប្រុសប្រាណ។

២. បេសកកម្មនាស្រុកអាហ្វ្រិក បងផ្តាំម៉ុមចាំមិនភ្លេច សូមកាតព្វកិច្ចជួបជោគកុំខាន សូមបងថែខ្លួនមាសស្ងួនវិលដោយសុខសាន្ត ជាតិយើងពិតថ្កុំថ្កើងបាន មានប្រុសកល្យាណជួយលើកតំលៃ។

R. អូនសូមបន់ស្រន់តូចតន់សម្រេចជោគជ័យ ស្នេហ៍បងប្រគល់ជូនស្រី កិត្តិយសជូនជាតិ យើងឃ្លាតមួយគ្រាពុំងារកុំបីរវាត ប្រឹងហើយ ប្រឹងទៀតជាតិយើងពិតល្បាញល្បី។

៣. សុភមង្គលនិមលនឹងបង មួយឆ្នាំឃ្លាតពីស្នេហ៍ស្នង ចំណងស្នេហ៍យើងរឹតតែមានន័យ ព្រោះតែភារកិច្ច បងត្រូវឃ្លាតចាកពីស្រី ជួបវិញរឹតស្នេហ៍ចរណៃ បងហើយនឹងស្រីជួបគ្នារៀងអេីយ៕

 

និពន្ធ៖ ផា ច័ន្ទរ៉ា

ច្រៀង៖ ស្រីពេជ្រ

;