១~ នឹកស្រុកនឹកស្រែស្រុកខ្មែរស្រុកខ្ញុំ នឹកដល់មាសម៉ុមធ្លាប់រួបរួមស្នេហ៍ ឥឡូវឃ្លាតកាយចិត្តនឹកម្លេះទេ នឹកនាឥតល្ហែរនឹកស្នេហ៍មាសបង។
២~ បេសកកម្មនាស្រុកអាហ្វ្រិក រលឹមស្រិចៗនឹកណាស់ស្នេហ៍ស្នង រឿងជាតិមាតុភូមិភារកិច្ចចំបង យេីងត្រូវលេីកជ្រោងនាមជាកូនខ្មែរ។
R~ សូមគុណព្រះពុទ្ធព្រះធ៌មព្រះសង្ឃ តម្រែតម្រង់ជួយស្រោចស្រង់ថែ កងទ័ពមួកខៀវបានសុខគ្រប់គ្នា ជាញជ័យគ្រប់គ្រាជូនជាតិឲ្យបាន។
៣~ មិនយូរឡេីយពៅវិលទៅជួបអូន រស់ក្បែរនឹមនួនរួមចិត្តរួមប្រាណ រឹតចំណងស្នេហ៍ថែឲ្យសុខសាន្ត សូមស្រស់កល្យាណជឿចិត្តបងចុះ៕
និពន្ធ ៖ ផា ច័ន្ទរ៉ា
ច្រៀង ៖ ផា ច័ន្ទរ៉ា