1- ស្នេហ៍យេីងស្នេហ៍ស្មោះអស់ពីដួងចិត្ត តពីអតីតជីវិតឧត្តម ប្រាណឃ្លាតមួយគ្រាចិត្តរស់ជួបជុំ បងហេីយនិងម៉ុមនឹកគ្នាឥតប្រែ។
2-បង/អូន ពិតក្លាហានជាទ័ពគំរូ ញេីសស្ងួនស្រក់ហូរស៊ូមិនត្អូញត្អែរ ជាទ័ពមួកខៀវនាមកុលបុត្រខ្មែរ ប្រឹងស្ទួយជួយថែកិត្តនាមអង្គរ។
R-ឳ!ស្រុកអាហ្វ្រិកឃេីញសែនអាណិត ជម្ងឺដង្កាត់ទុរ្ភិកវឹកវរ ចម្បាំងរាំងជល់ពិតគួរអាសូរ សង្ឃឹមអ្នកប្តូរស្គាល់សុខក្សេមក្សាន្ត។
3-កុសលផលបុណ្យស្ងួនបានជួយគេ ពិតណាស់មិនរេតបសងមិនខាន សូមស្នេហ៍យេីងសុខជាតិខ្មែរថ្កុំថ្កាន បងនិងកល្យាណរួមរស់រៀងអេីយ៕
និពន្ធដោយ៖ ផា ច័ន្ទរ៉ា
ច្រៀងដោយ៖ ផា ច័ន្ទរ៉ា / ស្រីពេជ្រ