ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

ចម្រៀង បទ " មួកខៀវក្លៀវក្លា" លំនាំបទ "ផាត់ជាយបណ្តូលចិត្ត"

image

1-ឱស្លាបដែកអ្នកជ្រែកផ្ទៃមេឃឆ្ពោះទៅ នាំឆោមឆ្លៅសំដៅទ្វីបអាហ្វ្រិកា ចិត្តមោះមុតមិនស្លុតអង់អាចហានក្លា ឱម្ចាស់ស្នេហាសូមជីវ៉ាមានតេជឫទ្ធិ។

2-ឃ្លាតតែកាយមិនណាយចិត្តកៀកបង្កើយ ស្ងួននេះហើយជាខ្នើយកល់កើយជីវិត រួមកម្លាំងរួមចិត្តរួមធ្វើរួមគិត ខេមរ:យុទ្ធមិត្តគេពិតស្ញប់ស្ញែងស្នាដៃ។

R-ទ័ពមួកខៀវក្លាក្លៀវពូជខ្មែរអង្គរ រួមជ្រោងទ្របន្តកេរ្តិ៍ឈ្មោះល្បាញល្បី កម្ពុជរដ្ឋជាជាតិថ្លៃថ្លាប្រពៃ សករាជថ្មីនាំជ័យជូនជាតិសាសនា។

3-ទង់ជាតិខ្មែរបក់រេរស្មីត្រចះ ពន្លឺច្បាស់ល្អល្អះលើទ្វីបលោកា យើងរួមដៃជាញជ័យជូនជាតិខេមរា ឯក្តីស្នេហាអូនបងរួមរស់សុខសាន្ត៕

 

Sibut-អាហ្វ្រិកកណ្តាល  29 March 2019

និពន្ធនិងច្រៀងដោយ៖ ផា ច័ន្ទរ៉ា

;