1-បងនឹកអូនណាស់ណាម្ចាស់ជីវិត អើយជីវិត នឹកគ្រារួមស្និទ្ធរួមរ័កនែបនិត្យពិតនៅថ្មីៗ បងជាទេវបុត្រអូនម្ចាស់ក្សត្រី ស្នេហ៍ពិតមានន័យ នៅលើលោកកីយ៍ ស្រីម្ចាស់សង្ខារ។
2-ឥឡូវកាយឃ្លាតឆ្ងាយញាតិសន្តាន អើយសន្តាន ឆ្ងាយពីកល្យាណឃ្លាតក្លិនភុំផានរូបកាយឯកា សម្លឹងមើលមេឃប្រឹងផ្តាំវេហា វាយោនាំសារ ប្រាប់ស្រស់ជីវ៉ា នឹកណាស់ចរណៃ។
R-បងបេសកកម្ម សូមស្រីចងចាំ ពាក្យប្រុសផ្តែផ្តាំណាម្ចាស់ថ្លើមថ្លៃ មួយឆ្នាំមិនយូរប្រុសនឹងវិលវៃ បន្ថែមតម្លៃ ស្នេហ៍រឹតមានន័យលុះសូន្យសង្ខារ។
3-មួកខៀវដូចបង នួនល្អងស្ម័គ្រស្នេហ៍ អើយស្ម័គ្រស្នេហ៍ ថ្នមថ្នាក់មាសមេ ស្រលាញ់កើនទ្វេ មិនប្រែចិន្តា ជាតិនេះជាតិមុខប្រុសប៉ងប្រាថ្នា ស្នេហ៍តែកន្និថា ទោះជាតិណាៗ ជួបគ្រប់ៗជាតិ៕
Sibut -អាហ្វ្រិកកណ្តាល ០១ មេសា ២០១៩
និពន្ធនិងច្រៀងដោយ៖ ផា ច័ន្ទរ៉ា