ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

ចម្រៀង បទ "អូនស្មគ្របងស្មោះ" លំនាំបទ "ស្នេហ៍ក្នុងសុបិន្ត "

image

១~សម្លឹងមេីលមេឃឆ្ងាយពេកកន្លង  នឹកនួនល្អងនឹកណាស់ស្នេហ៍ស្នង គ្រប់អនុស្សារ   ស្នេហ៍ភក្តីចរណៃនិងប្រុសរៀមរ៉ា  ពេលនេះឃ្លាតឆ្ងាយកាយា   ឱរ៉ានឹកទ្វេរ។   

២~ទិវារាត្រីបីបមថ្នមថ្នាក់  ស្រស់វល័ក្ខដួងចៃជំពាក់គ្មានថ្ងៃបែកបែ   ទឹកឃ្មុំផ្អែមនៅឡេីយមិនស្មេីក្តីស្នេហ៍   បបោសអង្អែល បំពេរ   សុខដុម ម្លេះទេ ម្ចាស់ស្នេហ៍បងអេីយ។ 

R~ អូនស្មគ្របងស្មោះអាឡោះអាល័យមិនប្រែ  

ទោះឃ្លាតរាប់ពាន់ម៉ឺនខែ  ឆ្លាក់ឈ្មោះមាសមេមិនប្រែប្រួលឡេីយ   ជាតិនេះជាតិមុខកំណេីតជាអ្វីក៍ដោយ   សុំត្រឹមមានម៉ុមកៀកកេីយ   ខ្នល់ខ្នេីយកោះត្រេីយជីវិត។ 

៣~មិនយូរនឹមនួនប្រុសស្ងួនត្រឡប់  ស្នេហ៍សំណព្វ គូព្រេងគូទ្រព្យ សាងស្នេហ៍រួមស្និទ្ធិ ស្រលាញ់គ្នា កៀកកេីយផ្តោះផ្តង ផ្តេកផ្តិត   កាន់ដៃពៅមួយជីវិត  រួមរ័ក្សនែបនិត្យសុខសាន្តរៀងអេីយ ៕

 

និពន្ធនិងច្រៀងដោយ  ផា  ច័ន្ទរ៉ា

;