1-ស្នេហ៍អូនស្មោះម្លឹងព្រលឹងមាសបង រៀមគេងបន់ផ្សង សូមជួបនួនល្អងជាគូ មួយឆ្នាំឃ្លាតអូនយូរអើយសែនយូរ ប្រុសប្រឹងតស៊ូ អ្វីក៍ហានប្តូរសុំត្រឹមជួបអូន។
2-អាហ្វ្រិកភ្នំពេញវិលវិញមិនឆ្ងាយ សូមស្រស់ឆោមឆាយ កុំបែកចិត្តណាយណាស្ងួន បងជាប់ភារកិច្ចកុំភ្លេចថែខ្លួន យកទាវជាក្បួន កេរ្ត៍ផ្អែមក្រអួនមុំអើយជឿបង។
R-នាមជាអ្នកថែរក្សាសន្តិភាព ក្លាហានឥតប្រៀបមោះមុតកន្លង ស្តាប់បទបញ្ជាវិន័យមិនឆ្គង កិត្តយសមាតុភូមិព្រួតដៃប្រឹងជ្រោង ក្នុងគោលបំណងស្ទួយជាតិ។
3-ជាតិយើងបានល្បីប្រុសថ្លៃវិលថ្កាន ជួបស្រស់ភុំផាន យើងទាំងពីរប្រាណលែងឃ្លាត រួមរស់និងគ្នាស្ម័គ្រហើយស្មោះទៀត កុំបីរវាត ជួបគ្រប់ៗជាតិលុះអវសានអើយ៕
និពន្ធនិងច្រៀងដោយ ៖ ផា ច័ន្ទរ៉ា