១~ឆ្នាំក្រោយពៅអេីយសោយសុខរួមគ្នា ថ្នមថែពុំងារមិនឲ្យឃ្លាតឃ្លាទៀតឡេីយ បងគេងមិនលក់ប្រឹងបក់នៅមិនល្ហែរល្ហេីយ នឹកអូនគ្មានស្បេីយអូនហេីយជាបេះដូងបង។
២~ដេីមស្នេហ៍យេីងថែស្រោចមកយូរឆ្នាំ យេីងរួមដៃដាំលូតលាស់ឡេីងខ្ពស់ត្រសង ប្តេជ្ញានិងគ្នាសម្រេចនូវក្តីបំណង ដែលយេីងបន់ផ្សងអូនបងរួមស្នេហ៍រួមស្និទ្ធ។
R~ថ្វីប្រាណឃ្លាតពិតតែចិត្តបេះដូងជិតគ្នា នឹកពៅគ្រប់គ្រាពុំងារជាម្ចាស់ជីវិត សុបិន្តស្រម៉ៃថាបានកៀកកិត ថ្នាក់ថ្នមបីបមនែបនិត្យ សូមវរមិត្រកុំប្រែ។
៣~គូព្រេងដែលបានតាក់តែងពីព្រឹទ្ធ សូមពៅអាណិតដួងចិត្តបងពិតស្មោះស្នេហ៍ ផ្សងជួបតែមុំជាតិនេះមិនឡេីយងាករេ សូមជួបមាសមេរួមស្នេហ៍គ្រប់ៗជាតិអេីយ៕
ថ្ងៃ ០១ ខែ ០៩ ឆ្នាំ២០១៧
និពន្ធនិងច្រៀងដោយ ៖ ផា ច័ន្ទរ៉ា