បេសកកម្ម៖ ផ្តល់ការគាំទ្រដល់ដំណើរការនយោបាយ និងជួយប្រទេសម៉ាលីអោយមានស្ថិរភាព ។
សេចក្តីសម្រេច៖ លេខ២១០០ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប។
បេសកកម្មនេះមានការចូលរួមពីកងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិល សរុបចំនួន ១៥.៤៦៩នាក់ (គិតត្រឹមខែតុលា ឆ្នាំ២០១៨) ។
បេសកកម្ម MINUSMA ប្រតិបត្តិក្រោមជំពូកទី ៧ នៃរដ្ឋធម្មនុញ្ញរបស់ អ.ស.ប ។
នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មនេះ។
កម្លាំងវិស្វកម្មព្រលានយន្តហោះ សរុបចំនួន៥កង មានចំនួន៨២៥នាក់ (ស្រី៤៤នាក់)
កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ សរុបចំនួន៥កង មានចំនួន៧២០នាក់ (ស្រី៣៩នាក់)