នៅថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វរសេនីយ៍ឯក ស្តាន់ សំរិតពិសិដ្ឋ អនុព័ន្ធយោធាអមស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ អ.ស.ប. នៅញូវយ៉ក បានចូលរួមការបិទបញ្ចប់កិច្ចប្រជុំក្រុមការងារសម្ភារបំពាក់កងកម្លាំងរក្សាសន្តិភាពឆ្នាំ២០២០ នៅទីស្នាក់ការ អ.ស.ប. ក្រុងញូវយ៉ក។