ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

សម្តេចពិជ័យសេនា បំពាក់មេដាយជូនទ័ពមួកខៀវកម្ពុជាក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋលីបង។

image

ភ្នំពេញ: 3-2-2020 នៅទីស្តីការ គណៈរដ្ឋមន្ត្រី គណៈកម្មាធិការជាតិ និងមជ្ឈមណ្ឌលជាតិ រៀបចំពិធីទទួល កងវិស្វកម្ម លេខ៦៩៣ ដែលបាន បំពេញ បេសកកម្មរយៈពេលមួយឆ្នាំ នៅ សាធារណរដ្ឋ លីបង់ ហើយបានវិលត្រឡប់មក កាន់ មាតុប្រទេសវិញ ប្រកប ដោយ សុខសុវត្ថិភាព ។

សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ ជាតិ អញ្ជើញជាតំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីទទួលកងកម្លាំងកម្ពុជា។

 

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា ក្នុងរយៈពេល១៤ឆ្នាំនេះ កម្ពុជាបន្តទទួល បាន ស្នាដៃ ធំធេងជាបន្តបន្ទាប់ ដូចជា៖ ការដោះមីន ការកំទេច គ្រាប់មិនទាន់ផ្ទុះ ការស្ថាបនា សំណង់ ផ្តេក-សំណង់បញ្ឈរ ការជីកអណ្តូងទឹកស្អាត ដោយ កម្ពុជា បន្តដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបាន ក្នុង តំបន់ បេសកកម្មដែល មានហានិភ័យខ្ពស់ ព្រម ជាមួយ នោះ ការវាយតម្លៃរបស់ អ.ស.ប កាលពីខែកញ្ញា ឆ្នាំ២០១៩ កម្ពុជាទទួលបាន លំដាប់លេខ២៨ និងស្រ្តីលេខ២០ ក្នុង ចំណោម ១២០ ប្រទេសបរិច្ចាគ កម្លាំង ចូលរួម បេសកកម្ម និងលំដាប់ ថ្នាក់ លេខ ២ ក្នុង បណ្តាសហគមន៍អាស៊ាន ដែល បាន បញ្ជូន យុទ្ធនារី ទៅកាន់ តំបន់បេសកកម្ម៕

 

Image may contain: 2 people, people sittingImage may contain: 8 people, people standing

;