ក្នុងដំណើរចុះពិនិត្យ អគារការិយាល័យធ្វើថ្មី របស់មជ្ឈមណ្ឌលជាតិ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អោយដឹងថា “អគារការិយាល័យកណ្តាលមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានកំពស់១៨ជាន់ រួមមានការិយាល័យធ្វើការ របស់អគ្គនាយក អគ្គនាយករង ទីប្រឹក្សា មន្ត្រីគ្រប់នាយកដ្ឋានចំណុះអោយ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមានសាលប្រជុំ តូច ធំ បន្ទប់ពិព័រណ៍ មានចំនួន១២ជាន់ ចំណតរថយន្ត៥ជាន់ និង អាហារដ្ឋាន១ជាន់”។ ឯកឧត្តម បញ្ជាក់ថា នៅពេលការិយាល័យធ្វើការថ្មីបានរួច នឹងបង្ករភាពងាយស្រួលជាង ដោយសារបច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជួលអគារគេធ្វើការនោះទេ៕