សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ អគារការិយាល័យធ្វើការថ្មីកំពស់១៨ជាន់ របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងបើកអោយដំណើរការធ្វើការ ក្នុងខែវិច្ឆកា ឆ្នាំ២០២០ បច្ចុប្បន្នសាងសង់បាន៧៥%ហើយ។
ដែលផ្ញើជូនសម្តេចដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយទាហានមួកខៀវនៅប្រទេសម៉ាលីនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ហើយបានបង្ហាញការប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលកម្ពុជាសម្ដែងសាជាថ្មីនូវការប្តេជ្ញារបស់ខ្លួនក្នុងការបន្តសកម្មភាពមនុស្សធម៌ ព្រមទាំងការកសាង និងការរក្សាសន្តិភាពនៅក្នុងពិភពលោក
ដាំដើមក្ងោក និងដើមសាកូរ៉ា ១,០០០ដើម តាមសង្ខាងផ្លូវឆ្ពោះទៅប្រាសាទបន្ទាយស្រី។ ឯកឧត្តម ឱ្យដឹងថា បំណងនៃការដាំដើមឈើទាំងពីរ ប្រភេទ តាមដងផ្លូវទៅកាន់ប្រាសាទបុរាណ ដែលជាសម្បត្តិ៍បេតិកភ័ណ្ឌជាតិ គឺជាការចូលរួមលម្អរនៅតាមដងផ្លូវ ហើយក៏ជាការចូលរួមទាក់ទាញ ភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ មកទស្សនា។ ដើមក្ងោក និងដើមសាកូរ៉ា នឹងចេញផ្កានៅតាមរដូវកាល ខុសៗគ្នា ដែលមាន សម្រស់ដ៏ស្រស់ស្អាត។
អញ្ជើញ ជួប សំណេះសំណាល និង ផ្សព្វផ្សាយ អំពី ស្ថានការណ៍ ទូទៅ នា ពេល បច្ចុប្បន្ន ក្នុង តំបន់ បេសកកម្ម នៅ សាធារណរដ្ឋ ម៉ាលី ជាមួយ កងយោធា មួក ខៀវ កម្ពុជា នឹង ចេញ បំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅ សាធារណរដ្ឋ ម៉ាលី ដើម្បី ប្តូ រ វេន កម្លាំង ចាស់ ត្រូវ បញ្ចប់ បេសកកម្ម ក្រោម ឆត្រ របស់ អង្គការសហប្រជាជាតិ នា ពេល ខាងមុខ។
ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរក្សាសន្តិភាព មានការចូលរួមអមដំណើរ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិរក្សាសន្តិភាពនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
កិច្ចប្រជុំគណកម្មការសាងសង់វិមានឈ្នះ ឈ្មះ! ភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងការពារ ជាតិ នៃកិច្ចប្រជុំគណកម្មការសាងសង់វិមានឈ្នះ ឈ្មះ ដោយមានការអញ្ជេីញចូលរួមពី ថ្នាក់ដឹកនាំក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធផងដែរ៕
រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កងយោធាមួកខៀវកម្ពុជាចំនួន១៣៩ នាក់ក្នុងចំណោមនោះនារីចំនួន១១នាក់ បាននិវត្តមកដល់កម្ពុជាដោយសុវត្ថិភាពបន្ទាប់ពីបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី រយៈពេលមួយឆ្នាំ។