១~ នឹកស្រុកនឹកស្រែស្រុកខ្មែរស្រុកខ្ញុំ នឹកដល់មាសម៉ុមធ្លាប់រួបរួមស្នេហ៍ ឥឡូវឃ្លាតកាយចិត្តនឹកម្លេះទេ នឹកនាឥតល្ហែរនឹកស្នេហ៍មាសបង។
១~ បងចាកចេញទៅពៅកុំទោម្នេញ មិនយូរវិលវិញមករួមក្តីស្នេហ៍ ចេញបេសកកម្មផ្ញេីរប្រាណស្រុកគេ សូមស្រស់មាសមេនៅរង់ចាំបង។
១. មាសស្នេហ៍ស្នងអើយទៅហើយឃ្លាតអូន ពៅនឹកៗប្រុសនឹមនួន ឃ្លាតពីស្រីស្ងួនព្រោះជាតិខេមរា ប្រាណឃ្លាតពីបង បេះដូងគ្រងដោយរៀមរ៉ា សូមប្រុសស្នេហាជឿចិត្ត រូបស្រស់ស្រីពិតស្មោះតែប្រុសប្រាណ។
១. សម្លឹងមើលមេឃសង្វេគដួងចិត្ត នឹកស្នេហ៍ដែលធ្លាប់នែបនិត្យ ខ្សែរជីវិតឃ្លាតអូនមួយគ្រា កាយឆ្ងាយពិត ចិត្តនៅជិតគ្នា ថែចិត្តថ្មមប្រាណស្ងួនភ្ងា មិនយូររៀមរ៉ាវិលជួបនួនល្អង។
១~ ក្នុងជម្រៅចិត្តអូន ដែលលង់ស្នេហ៍មាសស្ងួន សូមប្រុសនឹមនួន ជឿចិត្តអូនចុះបង។
១~លេីកកិត្តិយសជាតិ បងឃ្លាតឃ្លាពីពាលពៅ ទុកចោលអូននៅកំព្រាឯកា ចេញបេសកកម្ម ទាំងចិត្តហានក្លា សូមកែវជីវ៉ាកុំឡេីយព្រួយភ័យ។
១~ទ័ពខ្មែរយេីងខ្លាំងប្រណាំងបរទេស មានគ្រប់ជំនាញចំណេះ មិនប្រហែសវិន័យខ្ជាប់ខ្ជួន បំពេញភារកិច្ចបង្កេីនស្នារដៃផ្ទួនៗ ស្វាហាប់មុឺងម៉ាត់សមសួន សូមនឹមនួនមេីលចុះ!
១~ទឹកចិត្តមោះមុតមិនស្លុតរអា ឆន្ទៈហានក្លាទ័ពមួកខៀវខ្មែរ កសាងស្នាដៃជោគជ័យកេីនទ្វេរ មិនគ្នាន់គ្នេររិះរេមិនខ្លាចខ្លួនក្ស័យ។
១~ឆ្នាំក្រោយពៅអេីយសោយសុខរួមគ្នា ថ្នមថែពុំងារមិនឲ្យឃ្លាតឃ្លាទៀតឡេីយ បងគេងមិនលក់ប្រឹងបក់នៅមិនល្ហែរល្ហេីយ
១~ឃ្លាតពីពាលពៅបេះដូងជួបទុក្ខ ចិត្តនៅមិនសុខ រំអុកទាមទារឆាប់បានវិលវៃ នឹកឃេីញរាល់អនុស្សាសាងរួមនិងថ្លៃ បងនិងចរណៃបីបមថ្នមថែ។